សូរ៉ា 41 · ជូស 24

Fussilat · 41:5

وَقَالُوا قُلُوبُنَا فِي أَكِنَّةٍ مِمَّا تَدْعُونَا إِلَيْهِ وَفِي آذَانِنَا وَقْرٌ وَمِنْ بَيْنِنَا وَبَيْنِكَ حِجَابٌ فَاعْمَلْ إِنَّنَا عَامِلُونَ

ហើយពួកគេបាននិយាយថាៈ ចិត្ដរបស់ពួកយើងមានគំរបបិទ ជិតនូវអ្វីដែលអ្នកកំពុងតែអំពាវនាវពួកយើងទៅកាន់វា។ ហើយនៅ ក្នុងត្រចៀករបស់ពួកយើងមានឆ្នុកចុក។ ហើយរវាងពួកយើង និង អ្នក(មូហាំម៉ាត់)មានរនាំងបាំង។ ដូចេ្នះ ចូរអ្នកអនុវត្ដតាមមាគ៌ា របស់អ្នកចុះ ពិតប្រាកដណាស់ពួកយើងក៏អនុវត្ដតាមមាគ៌ារបស់ ពួកយើងដែរ។

តាហ្វសៀរ

ហើយពួកគេបាននិយាយថាៈ ចិត្តរបស់ពួកយើងមានគម្របបិទជិត។ ដូច្នេះ វាមិនយល់នូវអ្វីដែលអ្នកអំពាវនាវពួកយើងទៅកាន់វានោះទេ។ ហើយនៅក្នុងត្រចៀករបស់ពួកយើងមានឆ្នុកចុក។ ដូច្នេះ វាស្តាប់មិនឮនោះទេ(នូវអ្វីដែលអ្នកនិយាយ) ហើយនៅចន្លោះរវាងពួកយើងនិងអ្នក(ព្យាការីមូហាំម៉ាត់) គឺមានរនាំងបាំង។ ដូច្នេះ អ្វីដែលអ្នកនិយាយនោះមិនអាចទៅដល់ពួកយើងបន្តិចណាឡើយ។ ហេតុនេះ ចូរអ្នកអនុវត្តន៍តាមមាគ៌ារបស់អ្នកចុះ ពិតប្រាកដណាស់ ពួកយើងក៏អនុវត្តន៍តាមមាគ៌ារបស់ពួកយើងដែរ ហើយពួកយើងនឹងមិនធ្វើតាមអ្នកជាដាច់ខាត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់