សូរ៉ា 41 · ជូស 24
Fussilat · 41:4
بَشِيرًا وَنَذِيرًا فَأَعْرَضَ أَكْثَرُهُمْ فَهُمْ لَا يَسْمَعُونَ
ដែលជាការផ្ដល់ដំណឹងរីករាយ និងជាការដាស់តឿនព្រមាន តែពួកគេភាគច្រើនបែរជាបានបែរចេញ និងមិនស្ដាប់ទៅវិញ។
តាហ្វសៀរ
ជាអ្នកផ្តល់ដំណឹងរីករាល់ដល់បណ្តាអ្នកមានជំនឿអំពីការតបស្នងដ៏ល្អប្រពៃដែលអល់ឡោះបានរៀបចំសម្រាប់ពួកគេ និងជាអ្នកព្រមានបន្លាចពួកដែលប្រឆាំងពីទណ្ឌកម្មដ៏ឈឺចាប់បំផុត។ ក៏ប៉ុន្តែភាគច្រើននៃពួកគេបែរជាបានបែរចេញអំពីវាទៅវិញ ដោយពួកគេមិនព្រមស្តាប់ដោយទទួលយកនូវការចង្អុលបង្ហាញដែលមាននៅក្នុងវានោះទេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល