សូរ៉ា 41 · ជូស 24
Fussilat · 41:6
قُلْ إِنَّمَا أَنَا بَشَرٌ مِثْلُكُمْ يُوحَىٰ إِلَيَّ أَنَّمَا إِلَٰهُكُمْ إِلَٰهٌ وَاحِدٌ فَاسْتَقِيمُوا إِلَيْهِ وَاسْتَغْفِرُوهُ ۗ وَوَيْلٌ لِلْمُشْرِكِينَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាមពិត ខ្ញុំជាមនុស្សលោក ដូចពួកអ្នកដែរ គ្រាន់តែគេបានផ្ដល់វ៉ាហ៊ីមកឱ្យខ្ញុំថាៈ ពិតប្រាកដ ណាស់ ម្ចាស់របស់ពួកអ្នកគឺជាម្ចាស់តែមួយគត់។ ដូចេ្នះ ចូរពួកអ្នក អនុវត្ដឱ្យបានត្រឹមត្រូវចំពោះទ្រង់ និងត្រូវសុំអភ័យទោសពីទ្រង់។ ហើយភាពអន្ដរាយគឺសម្រាប់ពួកដែលធ្វើស្ហ៊ីរិក។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលចចេសរឹងរូសទាំងនោះចុះថាៈ តាមពិត ខ្ញុំក៏ជាមនុស្សលោកដូចពួកអ្នកដែរ គ្រាន់តែអល់ឡោះជាម្ចាស់ទ្រង់បានផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំថា ពិតប្រាកដណាស់ ម្ចាស់របស់ពួកដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺមានតែមួយអង្គគត់ នោះគឺអល់ឡោះជាម្ចាស់។ ដូច្នេះ ចូរពួកអ្នកដើរតាមមាគ៌ាណាដែលអាចនាំពួកអ្នកទៅកាន់ទ្រង់ ហើយចូរពួកអ្នកសុំការអភ័យទោសពីទ្រង់នូវបាបកម្មទាំងឡាយរបស់ពួកអ្នក។ ហើយភាពវិនាសអន្តរាយនិងទណ្ឌកម្ម គឺសម្រាប់ពួកមុស្ហរីគីនដែលគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះ ឬគោរពសក្ការៈអ្នកផ្សេងរួមជាមួយនឹងទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល