សូរ៉ា 41 · ជូស 24
Fussilat · 41:44
وَلَوْ جَعَلْنَاهُ قُرْآنًا أَعْجَمِيًّا لَقَالُوا لَوْلَا فُصِّلَتْ آيَاتُهُ ۖ أَأَعْجَمِيٌّ وَعَرَبِيٌّ ۗ قُلْ هُوَ لِلَّذِينَ آمَنُوا هُدًى وَشِفَاءٌ ۖ وَالَّذِينَ لَا يُؤْمِنُونَ فِي آذَانِهِمْ وَقْرٌ وَهُوَ عَلَيْهِمْ عَمًى ۚ أُولَٰئِكَ يُنَادَوْنَ مِنْ مَكَانٍ بَعِيدٍ
ហើយប្រសិនបើយើងបានបញ្ចុះវា(គម្ពីរគួរអាន)ជាភាសា ផេ្សង(ក្រៅពីភាសាអារ៉ាប់) ពួកគេ(ពួកគ្មានជំនឿ)ពិតជានិយាយ ថាៈ ហេតុអ្វីបានជាគេមិនពន្យល់លំអិតនូវអាយ៉ាត់ៗរបស់វា(ដើម្បី ឱ្យពួកយើងបានយល់ផង)? តើអាចទេវាជាភាសាផេ្សង ហើយ (អ្នកនាំសារ)ជាជនជាតិអារ៉ាប់នោះ? ចូរអ្នក(មូហាំម៉ាត់)ពោល ថាៈ វាគឺជាការចង្អុលបង្ហាញ និងជាឱសថព្យាបាលសម្រាប់បណ្ដា អ្នកដែលមានជំនឿ។ រីឯពួកដែលគ្មានជំនឿវិញ នៅក្នុងត្រចៀក របស់ពួកគេមានឆ្នុកចុក ហើយវាគឺជាភាពងងឹតចំពោះពួកគេ។ ពួកទាំងនោះ(ហាក់ដូចជា)ត្រូវគេហៅពីទីកន្លែងដ៏ឆ្ងាយ។
តាហ្វសៀរ
ហើយប្រសិនបើយើងបញ្ចុះគម្ពីរគួរអាននេះជាភាសាផ្សេងពីភាសាអារ៉ាប់នោះ ប្រាកដជាពួកប្រឆាំងក្នុងចំណោមពួកគេនឹងនិយាយថាៈ ហេតុអ្វីបានជាគេមិនពន្យល់លម្អិតនូវវាក្យខណ្ឌទាំងឡាយរបស់វា(គម្ពីរគួរអាន) ដើម្បីឲ្យពួកយើងបានយល់ផង? តើអាចទេដែលគម្ពីរគួរអាននេះជាភាសាផ្សេង ខណៈដែលអ្នកដែលនាំវាមក(ព្យាការីមូហាំម៉ាត់)ជាជនជាតិអារ៉ាប់នោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកទាំងនោះថាៈ គម្ពីរគួរអាននេះ គឺជាការចង្អុលបង្ហាញពីភាពវង្វេង និងជាឱសថព្យាបាលភាពល្ងង់ខ្លៅដែលនៅក្នុងដួងចិត្ត(សម្រាប់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានជឿជាក់ចំពោះបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់)។ រីឯពួកដែលគ្មានជំនឿលើអល់ឡោះវិញ នៅក្នុងត្រចៀករបស់ពួកគេមានឆ្នុកចុក ហើយវាជាភាពងងឹតចំពោះពួកគេដែលមិនអាចយល់ពីគម្ពីរគួរអានបាន។ ពួកដែលមានលក្ខណៈសម្បត្តិបែបនេះ ពួកទាំងនោះហាក់បីដូចជាអ្នកដែលត្រូវបានគេស្រែកហៅពីទីឆ្ងាយដូច្នោះដែរ។ ដូច្នេះ តើពួកគេអាចស្តាប់ឮសម្លេងអ្នកដែលស្រែកហៅនោះយ៉ាងដូចម្តេច?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល