សូរ៉ា 41 · ជូស 24

Fussilat · 41:45

وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ فَاخْتُلِفَ فِيهِ ۗ وَلَوْلَا كَلِمَةٌ سَبَقَتْ مِنْ رَبِّكَ لَقُضِيَ بَيْنَهُمْ ۚ وَإِنَّهُمْ لَفِي شَكٍّ مِنْهُ مُرِيبٍ

ហើយជាការពិតណាស់ យើងបានផ្ដល់ឱ្យមូសានូវគម្ពីរ (តាវរ៉ត) បន្ទាប់មកមានគេខ្វែងគំនិតគ្នានៅក្នុងវា។ ហើយប្រសិន បើគ្មានការកំំណត់(ទារុណកម្ម)ជាមុនពីម្ចាស់របស់អ្នកទេ គេពិត ជានឹងកាត់សេចក្ដីរវាងពួកគេ(ដាក់ទារុណកម្មក្នុងលោកិយ)ជាមិន ខាន។ ហើយពិតប្រាកដណាស់ ពួកគេស្ថិតក្នុងភាពមន្ទិលសង្ស័យ យ៉ាងខ្លាំងអំពីវា(គម្ពីរគួរអាន)។

តាហ្វសៀរ

ហើយពិតប្រាកដណាស់ យើងបានប្រទានឲ្យព្យាការីមូសានូវគម្ពីរតាវរ៉ត បន្ទាប់មក មានគេខ្វែងគំនិតគ្នានៅក្នុងវា។ ពេលនោះ មានអ្នកខ្លះក្នុងចំណោមពួកគេបានជឿចំពោះវា ហើយមានអ្នកខ្លះទៀតបានប្រឆាំងចំពោះវា។ ហើយប្រសិនបើគ្មានការសន្យាពីអល់ឡោះដែលថា ទ្រង់នឹងកាត់សេចក្តីរវាងខ្ញុំបម្រើរបស់ទ្រង់នៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេខ្វែងគំនិតគ្នាចំពោះវាទេនោះ ប្រាកដជាទ្រង់នឹងកាត់សេចក្តីរវាងពួកដែលខ្វែងគំនិងគ្នាចំពោះគម្ពីរតាវរ៉តនោះ(នៅលើលោកិយនេះ)ជាមិនខាន ហើយទ្រង់នឹងបញ្ជាក់ប្រាប់ថា តើអ្នកណាខុស អ្នកណាត្រូវ ហើយទ្រង់នឹងលើកតម្កើងអ្នកដែលត្រឹមត្រូវ ហើយបន្ទាបបន្ថោកអ្នកដែលខុស។ ហើយពិតប្រាកដណាស់ ពួកប្រឆាំង គឺស្ថិតនៅក្នុងភាពមន្ទិលសង្ស័យយ៉ាងខ្លាំងពីគម្ពីរគួរអាន។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់