សូរ៉ា 41 · ជូស 24
Fussilat · 41:43
مَا يُقَالُ لَكَ إِلَّا مَا قَدْ قِيلَ لِلرُّسُلِ مِنْ قَبْلِكَ ۚ إِنَّ رَبَّكَ لَذُو مَغْفِرَةٍ وَذُو عِقَابٍ أَلِيمٍ
គេ(អ្នកគ្មានជំនឿ)មិននិយាយអ្វីទៅកាន់អ្នក(មូហាំ-ម៉ាត់)ក្រៅពីអ្វីដែលគេបាននិយាយទៅកាន់បណ្ដាអ្នកនាំសារមុន អ្នកឡើយ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាអ្នកដែលមាន ការអភ័យទោស និងជាអ្នកដែលមានទណ្ឌកម្មដ៏ឈឺចាប់។
តាហ្វសៀរ
ការបដិសេធដែលគេបានពោលទៅកាន់អ្នកនោះ ក៏ដូចអ្វីដែលគេបានពោលទៅកាន់បណ្តាអ្នកនាំសារជំនាន់មុនអ្នកដូចគ្នាដែរ។ ហេតុនេះ ចូរអ្នកអត់ធ្មត់ចុះ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកជាអ្នកដែលមានការអភ័យទោសបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយណាដែលបានសារភាពកំហុសចំពោះទ្រង់ ហើយក៏ជាអ្នកដែលមានទណ្ឌកម្មដ៏ឈឺចាប់បំផុតផងដែរសម្រាប់អ្នកដែលនៅតែបន្តសាងបាបកម្ម ដោយមិនព្រមសារភាពកំហុស(កែខ្លួន)នោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល