សូរ៉ា 41 · ជូស 24

Fussilat · 41:40

إِنَّ الَّذِينَ يُلْحِدُونَ فِي آيَاتِنَا لَا يَخْفَوْنَ عَلَيْنَا ۗ أَفَمَنْ يُلْقَىٰ فِي النَّارِ خَيْرٌ أَمْ مَنْ يَأْتِي آمِنًا يَوْمَ الْقِيَامَةِ ۚ اعْمَلُوا مَا شِئْتُمْ ۖ إِنَّهُ بِمَا تَعْمَلُونَ بَصِيرٌ

ពិតប្រាកដណាស់ ពួកដែលងាកចេញ(បដិសេធ ប្រមាថ និងកែប្រែ)ពីអាយ៉ាត់ៗរបស់យើងគឺពួកគេមិនអាចលាក់បាំងពី យើងបានឡើយ។ ដូចេ្នះ តើអ្នកដែលត្រូវគេបោះចូលទៅក្នុងភ្លើង នរកប្រសើរជាង ឬអ្នកដែលមកដោយសុវតិ្ថភាពនៅថ្ងៃបរលោក ប្រសើរជាង? ចូរពួកអ្នកធ្វើចុះនូវអ្វ្វីដែលពួកអ្នកចង់។ ពិតប្រាកដ ណាស់ ទ្រង់ឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

តាហ្វសៀរ

ពិតប្រាកដណាស់ ពួកដែលងាកចេញពីបណ្តាវាក្យខណ្ឌរបស់អល់ឡោះ តាមរយៈការប្រឆាំង និងបដិសេធមិនជឿចំពោះវា ព្រមទាំងបានកែប្រែវានោះ ពួកគេមិនអាចលាក់បាំងសកម្មភាពរបស់ពួកគេពីយើងបានឡើយ ព្រោះយើងដឹងអំពីពួកគេច្បាស់ណាស់។ ដូច្នេះ តើអ្នកដែលត្រូវបានគេបោះចូលទៅក្នុងភ្លើងនរកនោះប្រសើរជាង ឬក៏អ្នកដែលបានមកដល់នៅថ្ងៃបរលោកដោយមានសុវត្ថិភាពរួចផុតពីទណ្ឌកម្មនោះប្រសើរជាង? ចូរពួកអ្នក(ឱមនុស្សលោក)ធ្វើនូវអ្វីដែលពួកអ្នកចង់ចុះ មិនថាប្រការល្អ ឬប្រការអាក្រក់ ព្រោះទាំងប្រការល្អនិងប្រការអាក្រក់ គឺយើងបានបញ្ជាក់ប្រាប់ពួកអ្នករួចអស់ហើយ។ ពិតប្រាកដណាស់ អល់ឡោះមហាឃើញបំផុតចំពោះប្រការទាំងពីរ(ល្អអាក្រក់)ដែលពួកអុ្នកប្រព្រឹត្ត ដោយគ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់