សូរ៉ា 41 · ជូស 24

Fussilat · 41:41

إِنَّ الَّذِينَ كَفَرُوا بِالذِّكْرِ لَمَّا جَاءَهُمْ ۖ وَإِنَّهُ لَكِتَابٌ عَزِيزٌ

ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងគម្ពីរគួរអាននៅ ពេលដែលវាបានមកដល់ពួកគេនោះ(ពួកគេនឹងទទួលទារុណកម្ម)។ ពិតប្រាកដណាស់ គម្ពីរគួរអានជាគម្ពីរដ៏ពិសិដ្ឋ។

តាហ្វសៀរ

ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងគម្ពីរគួរអាននៅពេលដែលគម្ពីរដែលមកពីអល់ឡោះនេះបានមកដល់ពួកគេហើយនោះ ពួកគេពិតជានឹងត្រូវគេដាក់ទណ្ឌកម្មនៅថ្ងៃបរលោក។ ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន) គឺជាគម្ពីរដ៏ពិសិដ្ឋដែលគ្មាននរណាម្នាក់អាចកែប្រែវាបានឡើយ ហើយក៏គ្មាននរណាម្នាក់អាចផ្លាស់ប្តូរវាបាននោះដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់