សូរ៉ា 41 · ជូស 24
Fussilat · 41:39
وَمِنْ آيَاتِهِ أَنَّكَ تَرَى الْأَرْضَ خَاشِعَةً فَإِذَا أَنْزَلْنَا عَلَيْهَا الْمَاءَ اهْتَزَّتْ وَرَبَتْ ۚ إِنَّ الَّذِي أَحْيَاهَا لَمُحْيِي الْمَوْتَىٰ ۚ إِنَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ជាច្រើនទៀតនោះ គឺពិតប្រាកដណាស់ អ្នកឃើញផែនដីរាំងស្ងួតគ្មានជីជាតិ។ តែនៅ ពេលដែលយើងបានបញ្ចុះទឹកភ្លៀងមកលើផែនដីនោះ វាក៏រស់រាន មានជីវិតនិងធ្វើឱ្យរុក្ខជាតិដុះលូតលាស់ឡើងវិញ។ ពិតប្រាកដ ណាស់ អ្នកដែលធ្វើឱ្យផែនដីរស់ឡើងវិញ(មានជីជាតិ) គឺជាអ្នក ដែលធ្វើឱ្យអ្នកដែលស្លាប់រស់ឡើងវិញ។ ពិតប្រាកដណាស់ ទ្រង់ មានអានុភាពលើអ្វីៗទាំងអស់។
តាហ្វសៀរ
ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់អល់ឡោះដែលបញ្ជាក់ទៅលើភាពធំធេងនិងភាពជាម្ចាស់តែមួយគត់របស់ទ្រង់ ហើយនិងបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់ក្នុងការពង្រស់មនុស្សឲ្យរស់ឡើងវិញនោះ គឺអ្នកបានឃើញដោយផ្ទាល់នឹងភ្នែកហើយថា ដីដែលគ្មានរុក្ខជាតិដុះសោះនៅលើវា ស្រាប់តែនៅពេលដែលយើងបានបញ្ចុះទឹកភ្លៀងទៅលើវា វា(ដី)ក៏រស់រានមានជីវិត និងមានរុក្ខជាតិដុះលូតលាស់ឡើងវិញ។ ពិតប្រាកដណាស់ អ្នកដែលអាចធ្វើឲ្យដីដែលស្លាប់នេះ(គ្មានរុក្ខជាតិដុះ)រស់ឡើងវិញដោយមានរុក្ខជាតិដុះលូតលាស់នៅលើវានោះ គឺពិតជាអ្នកដែលអាចធ្វើឲ្យអ្នកដែលស្លាប់រស់ឡើងវិញ និងឲ្យពួកគេក្រោកចេញពីផ្នូរឡើងវិញដើម្បីជំនុំជម្រះ និងទទួលការតបស្នង(យ៉ាងពិតប្រាកដ)។ ពិតប្រាកដណាស់ ទ្រង់មហាមានអានុភាពលើអ្វីៗទាំងអស់។ ទ្រង់មិនអសមត្ថភាពក្នុងការធ្វើឲ្យដីដែលស្លាប់រស់ឡើងវិញនោះទេ ហើយទ្រង់ក៏មិនអសមត្ថភាពក្នុងការធ្វើឲ្យអ្នកដែលស្លាប់ហើយនោះរស់ឡើងវិញនិងពង្រស់ពួកគេឲ្យក្រោកចេញពីផ្នូររបស់ពួកគេនោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល