សូរ៉ា 41 · ជូស 24

Fussilat · 41:34

وَلَا تَسْتَوِي الْحَسَنَةُ وَلَا السَّيِّئَةُ ۚ ادْفَعْ بِالَّتِي هِيَ أَحْسَنُ فَإِذَا الَّذِي بَيْنَكَ وَبَيْنَهُ عَدَاوَةٌ كَأَنَّهُ وَلِيٌّ حَمِيمٌ

ប្រការល្អនិងប្រការអាក្រក់មិនអាចស្មើគ្នាបានឡើយ។ ចូរអ្នក(មូហាំម៉ាត់)តបតវិញចុះនូវអ្វីដែលល្អបំផុត(ពេលគេធ្វើ អំពើមិនគួរគប្បីចំពោះអ្នក) ពេលនោះអ្នកដែលជាសត្រូវរបស់ អ្នកនឹងក្លាយជាមិត្ដជិតស្និទ្ធរបស់អ្នកជាមិនខានឡើយ។

តាហ្វសៀរ

ហើយអំពើល្អនិងគោរពប្រតិបត្តិ(ចំពោះអល់ឡោះ)ដែលអល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តនោះ គឺមិនស្មើគ្នាឡើយជាមួយអំពើអាក្រក់និងការប្រព្រឹត្តល្មើសដែលអល់ឡោះជាម្ចាស់ទ្រង់ខឹងសម្បានោះ។ ចូរតបតចំពោះអំពើអាក្រក់ដែលមនុស្សបានបំពានមកលើអ្នកដោយអ្វីដែលល្អប្រសើរជាង។ ពេលនោះ អ្នកដែលជាសត្រូវរបស់អ្នក(ប្រសិនបើអ្នកតបតដោយល្អប្រសើរជាងទៅកាន់អ្នកដែលបានបំពានចំពោះអ្នក)នោះ គេនឹងក្លាយទៅជាមិត្តដ៏ជិតដិតរបស់អ្នកមិនខានឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់