សូរ៉ា 41 · ជូស 24
Fussilat · 41:35
وَمَا يُلَقَّاهَا إِلَّا الَّذِينَ صَبَرُوا وَمَا يُلَقَّاهَا إِلَّا ذُو حَظٍّ عَظِيمٍ
ហើយគ្មានអ្នកណាម្នាក់ត្រូវបានគេផ្ដល់នូវប្រការល្អនេះ ឡើយ លើកលែងតែបណ្ដាអ្នកដែលអត់ធ្មត់ ហើយក៏គ្មានអ្នកណា ម្នាក់ត្រូវបានគេផ្ដល់នូវប្រការល្អនេះដែរ លើកលែងតែអ្នកដែល មានសំណាងដ៏ធំប៉ុណ្ណោះ។
តាហ្វសៀរ
ហើយគ្មាននរណាម្នាក់ដែលទទួលបានការចង្អុលបង្ហាញទៅកាន់លក្ខណៈសម្បត្តិដ៏គួរឲ្យកោតសរសើរនេះនោះទេ លើកលែងតែអ្នកដែលអត់ធ្មត់លើការបំពានពីអ្នកដទៃនិងអំពើអាក្រក់ទាំងឡាយដែលពួកគេទទួលរងពីអ្នកដទៃប៉ុណ្ណោះ។ ហើយក៏គ្មាននរណាម្នាក់ដែលទទួលបានការចង្អុលបង្ហាញទៅកាន់លក្ខណៈសម្បត្តិដ៏គួរឲ្យកោតសរសើរនេះនោះដែរ លើកលែងតែអ្នកដែលមានសំណាងដ៏ធំធេងប៉ុណ្ណោះ ព្រោះការធ្វើដូចនោះ ពោរពេញទៅដោយប្រការល្អ និងអត្ថប្រយោជន៍យ៉ាងច្រើនអនេក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល