សូរ៉ា 41 · ជូស 24

Fussilat · 41:33

وَمَنْ أَحْسَنُ قَوْلًا مِمَّنْ دَعَا إِلَى اللَّهِ وَعَمِلَ صَالِحًا وَقَالَ إِنَّنِي مِنَ الْمُسْلِمِينَ

ហើយគ្មានអ្នកណាម្នាក់ដែលមានពាក្យសំដីល្អប្រសើរ ជាងអ្នកដែលបានអំពាវនាវទៅចំពោះអល់ឡោះ និងបានសាងអំពើ ល្អត្រឹមត្រូវ ព្រមទាំងបាននិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំជាមនុស្ស ម្នាក់ក្នុងចំណោមអ្នកមូស្លីមទាំងឡាយនោះឡើយ។

តាហ្វសៀរ

ហើយគ្មាននរណាម្នាក់ដែលមានពាក្យសម្តីល្អប្រសើរជាងអ្នកដែលអំពាវនាវទៅកាន់ការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់និងគោរពតាមក្បួនច្បាប់របស់ទ្រង់ ហើយនិងបានសាងអំពើល្អដែលម្ចាស់របស់គេពេញចិត្ត ព្រមទាំងបាននិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមជនមូស្លីមទាំងឡាយ នោះទេ។ ពិតប្រាកដណាស់ ជនណាហើយបានធ្វើនូវប្រការទាំងអស់នេះ ជាការពិតណាស់រូបគេគឺជាអ្នកដែលមានពាក្យសម្តីល្អប្រសើរជាងគេបំផុតក្នុងចំណោមមនុស្សលោកទាំងឡាយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់