សូរ៉ា 41 · ជូស 24
Fussilat · 41:28
ذَٰلِكَ جَزَاءُ أَعْدَاءِ اللَّهِ النَّارُ ۖ لَهُمْ فِيهَا دَارُ الْخُلْدِ ۖ جَزَاءً بِمَا كَانُوا بِآيَاتِنَا يَجْحَدُونَ
ការតបស្នងសម្រាប់សត្រូវរបស់អល់ឡោះនោះគឺភ្លើង នរក។ នៅក្នុងនោះជាកន្លែងអមតៈសម្រាប់់ពួកគេ។ ជាការតបស្នង នូវអ្វីដែលពួកគេធ្លាប់បានប្រឆាំងនឹងបណ្ដាភស្ដុតាងរបស់យើង។
តាហ្វសៀរ
ការតបស្នងដែលបានលើកឡើងនោះ គឺជាការតបស្នងសម្រាប់សត្រូវរបស់អល់ឡោះដែលពួកគេបានប្រឆាំងនឹងទ្រង់ និងបានបដិសេធនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ នោះគឺភ្លើងនរក។ ពួកគេស្ថិតនៅក្នុងនោះជាអមតៈគ្មានថ្ងៃចេញឡើយ ដែលវាជាការតបស្នងទៅលើការប្រឆាំងរបស់ពួកគេចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះ និងការមិនមានជំនឿរបស់ពួកគេចំពោះភស្តុតាងនោះ ខណៈដែលភស្តុតាងនោះច្បាស់ក្រឡែត ហើយរឹងមាំយ៉ាងណាក៏ដោយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល