សូរ៉ា 41 · ជូស 24
Fussilat · 41:27
فَلَنُذِيقَنَّ الَّذِينَ كَفَرُوا عَذَابًا شَدِيدًا وَلَنَجْزِيَنَّهُمْ أَسْوَأَ الَّذِي كَانُوا يَعْمَلُونَ
ដូចេ្នះយើងពិតជានឹងឱ្យពួកដែលគ្មានជំនឿភ្លក្សនូវទារុណ-កម្មដ៏ធ្ងន់ធ្ងរ ហើយយើងពិតជានឹងតបស្នងដល់ពួកគេអាក្រក់ជាងអ្វី ដែលពួកគេបានប្រព្រឹត្ដទៅទៀត។
តាហ្វសៀរ
ដូច្នេះ យើងប្រាកដជានឹងឲ្យពួកដែលប្រឆាំងចំពោះអល់ឡោះ និងបដិសេធនឹងបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់នោះ ភ្លក់នូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតនៅថ្ងៃបរលោក ហើយយើងពិតជានឹងតបស្នងដល់ពួកគេនូវអ្វីដែលអាក្រក់ជាងទង្វើដែលពួកគេធ្លាប់បានសាងនៃការធ្វើស្ហ៊ីរិកនិងការប្រព្រឹត្តល្មើសទៅទៀត ជាទណ្ឌកម្មសម្រាប់ពួកគេទៅលើទង្វើអាក្រក់ដែលពួកគេបានសាងនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល