សូរ៉ា 41 · ជូស 24
Fussilat · 41:26
وَقَالَ الَّذِينَ كَفَرُوا لَا تَسْمَعُوا لِهَٰذَا الْقُرْآنِ وَالْغَوْا فِيهِ لَعَلَّكُمْ تَغْلِبُونَ
ហើយពួកដែលគ្មានជំនឿបាននិយាយថាៈ ចូរពួកអ្នកកុំ ស្ដាប់គម្ពីរគួរអាននេះឱ្យសោះ តែពួកអ្នកត្រូវស្រែកឡូឡានៅពេល គេសូត្រវា សង្ឃឹមថាពួកអ្នកនឹងទទួលជោគជ័យ។
តាហ្វសៀរ
ហើយពួកគ្មានជំនឿ នៅពេលដែលពួកគេអសមត្ថភាពក្នុងការប្រឈមមុខដោយប្រើភស្តុតាងតបតនឹងភស្តុតាង ពួកគេក៏បាននិយាយផ្តែផ្តាំគ្នាថាៈ ចូរពួកអ្នកកុំស្តាប់គម្ពីរគួរអានដែលមូហាំម៉ាត់សូត្រវាឲ្យពួកអ្នកស្តាប់នេះ និងកុំធ្វើតាមអ្វីដែលមាននៅក្នុងវា(គម្ពីរគួរអាន)ឲ្យសោះ។ តែពួកអ្នកត្រូវស្រែកឡូឡា និងដំឡើងសម្លេងខ្លាំងៗនៅពេលដែលមូហាំម៉ាត់សូត្រវា សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ ដោយគេ(ព្យាការីមូហាំម៉ាត់)បោះបង់ការសូត្រគម្ពីរគួរអាននេះ និងបោះបង់ការអំពាវនាវទៅកាន់វា។ ពេលនោះ ពួកយើងនឹងបានសម្រាកអំពីគេជាមិនខាន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល