សូរ៉ា 41 · ជូស 24

Fussilat · 41:29

وَقَالَ الَّذِينَ كَفَرُوا رَبَّنَا أَرِنَا اللَّذَيْنِ أَضَلَّانَا مِنَ الْجِنِّ وَالْإِنْسِ نَجْعَلْهُمَا تَحْتَ أَقْدَامِنَا لِيَكُونَا مِنَ الْأَسْفَلِينَ

ហើយពួកដែលគ្មានជំនឿបាននិយាយថាៈ ឱម្ចាស់របស់ពួក យើង. សូមទ្រង់មេត្ដាបង្ហាញឱ្យពួកយើងឃើញពួកជិន និងមនុស្ស លោកដែលធ្វើឱ្យពួកយើងវងេ្វងផង ពួកយើងនឹងដាក់ពួកគេទាំងពីរ ក្រោមបាតជើងរបស់ពួកយើងនិងដើម្បីឱ្យពួកគេទាំងពីរក្លាយជាអ្នក ដែលស្ថិតនៅក្នុងចំណោមពួកដែលនៅបាតនរកក្រោមគេបង្អស់។

តាហ្វសៀរ

ហើយពួកដែលគ្មានជំនឿនឹងអល់ឡោះ និងបានបដិសេធនឹងបណ្តាអ្នកនាំសាររបស់ទ្រង់បាននិយាយថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាឲ្យពួកយើងឃើញពួកជិន(សំដៅលើអ៊ីព្លឹសដែលជាអ្នកផ្តើមឲ្យមានការប្រឆាំង និងអំពាវនាវទៅកាន់ការប្រឆាំងនោះ) ហើយនិងមនុស្សលោក(កូនរបស់ព្យាការីអាហ្ទាំ គឺ“កពេល”ដែលជាអ្នកផ្តើមឲ្យមានការសម្លាប់គ្នា)ដែលបានធ្វើឲ្យពួកយើងវង្វេងផង ពួកយើងនឹងដាក់ពួកគេទាំងពីរក្រោមបាតជើងរបស់ពួកយើងនៅក្នុងឋាននរក ដើម្បីឲ្យពួកគេទាំងពីរស្ថិតក្នុងចំណោមពួកដែលស្ថិតនៅបាតនរកក្រោមគេបង្អស់ ដែលជាពួកត្រូវទទួលទណ្ឌកម្មខ្លាំងក្លាជាងគេបំផុតផងចុះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់