សូរ៉ា 41 · ជូស 24
Fussilat · 41:21
وَقَالُوا لِجُلُودِهِمْ لِمَ شَهِدْتُمْ عَلَيْنَا ۖ قَالُوا أَنْطَقَنَا اللَّهُ الَّذِي أَنْطَقَ كُلَّ شَيْءٍ وَهُوَ خَلَقَكُمْ أَوَّلَ مَرَّةٍ وَإِلَيْهِ تُرْجَعُونَ
ហើយពួកគេបាននិយាយទៅកាន់ស្បែករបស់ពួកគេថាៈ ហេតុអ្វីបានជាពួកឯងធ្វើសាក្សីប្រឆាំងនឹងយើង? ស្បែកបានតបថាៈ អល់ឡោះជាអ្នកដែលធ្វើឱ្យអ្វីគ្រប់យ៉ាងចេះនិយាយនោះហើយបាន ធ្វើឱ្យពួកយើងចេះនិយាយ។ ហើយទ្រង់ជាអ្នកដែលបានបង្កើតពួក អ្នកជាលើកដំបូង ហើយពួកអ្នកក៏នឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់ វិញដែរ។
តាហ្វសៀរ
ហើយពួកគ្មានជំនឿបាននិយាយទៅកាន់ស្បែករបស់ពួកគេថាៈ ហេតុអ្វីបានជាពួកឯងធ្វើសាក្សីប្រឆាំងនឹងយើងចំពោះអ្វីដែលយើងធ្លាប់បានប្រព្រឹត្តនៅលើលោកិយ? ស្បែកបានឆ្លើយតបទៅកាន់ម្ចាស់របស់វាវិញថាៈ អល់ឡោះជាម្ចាស់ដែលជាអ្នកដែលធ្វើឲ្យអ្វីគ្រប់យ៉ាងចេះនិយាយនោះហើយដែលបានធ្វើឲ្យពួកយើង(អវយវៈ)ចេះនិយាយ។ ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកជាលើកដំបូងនៅពេលដែលពួកអ្នកស្ថិតនៅលើលោកិយ ហើយពួកអ្នកក៏នឹងត្រូវវិលត្រូវឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោកដើម្បីជំនុំជម្រះ និងទទួលការតបស្នងដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល