សូរ៉ា 41 · ជូស 24
Fussilat · 41:22
وَمَا كُنْتُمْ تَسْتَتِرُونَ أَنْ يَشْهَدَ عَلَيْكُمْ سَمْعُكُمْ وَلَا أَبْصَارُكُمْ وَلَا جُلُودُكُمْ وَلَٰكِنْ ظَنَنْتُمْ أَنَّ اللَّهَ لَا يَعْلَمُ كَثِيرًا مِمَّا تَعْمَلُونَ
ពួកអ្នកមិនអាចលាក់បាំងពីត្រចៀករបស់ពួកអ្នក និងភ្នែក របស់ពួកអ្នក ហើយនិងស្បែករបស់ពួកអ្នកពីការធ្វើសាក្សីប្រឆាំង នឹងពួកអ្នកបានឡើយ។ ផ្ទុយទៅវិញ ពួកអ្នកបានគិតថា អល់ឡោះ មិនដឹងច្រើនឡើយអំពីអ្វីដែលពួកអ្នកប្រព្រឹត្ដនោះ។
តាហ្វសៀរ
ហើយពួកអ្នកមិនអាចលាក់បាំងអំពើល្មើសរបស់ពួកអ្នកនៅពេលដែលពួកអ្នកបានប្រព្រឹត្តនោះមិនឲ្យត្រចៀករបស់ពួកអ្នក ភ្នែករបស់ពួកអ្នក និងស្បែករបស់ពួកអ្នកធ្វើសាក្សីប្រឆាំងនឹងពួកអ្នកបានឡើយ ពីព្រោះពួកអ្នកមិនមានជំនឿលើការជំនុំជម្រះ ការដាក់ទណ្ឌកម្ម និងមិនជឿលើការតបស្នងក្រោយពេលស្លាប់នោះឡើយ។ ក៏ប៉ុន្តែពួកអ្នកគិតស្មានថា អល់ឡោះជាម្ចាស់ទ្រង់មិនដឹងច្រើនទេនូវអ្វីដែលពួកអ្នកបានប្រព្រឹត្តនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល