សូរ៉ា 41 · ជូស 24

Fussilat · 41:20

حَتَّىٰ إِذَا مَا جَاءُوهَا شَهِدَ عَلَيْهِمْ سَمْعُهُمْ وَأَبْصَارُهُمْ وَجُلُودُهُمْ بِمَا كَانُوا يَعْمَلُونَ

លុះនៅពេលពួកគេបានទៅដល់ភ្លើងនរកនោះ ត្រចៀក និងភ្នែក ហើយនិងស្បែករបស់ពួកគេធ្វើសាក្សីទៅលើពួកគេនូវអ្វី ដែលពួកគេធ្លាប់បានប្រព្រឹត្ដ។

តាហ្វសៀរ

លុះនៅពេលដែលពួកគេទៅដល់ឋាននរកដែលគេបានកៀងពួកគេទៅកាន់ ហើយពួកគេបានបដិសេធ(មិនទទួលស្គាល់)នូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនៅលើលោកិយនោះ នៅពេលនោះ ត្រចៀក ភ្នែក ហើយនិងស្បែករបស់ពួកគេក៏បានធ្វើសាក្សីទៅលើពួកគេចំពោះការប្រឆាំងនិងការប្រព្រឹត្តល្មើសរបស់ពួកគេដែលពួកគេធ្លាប់បានប្រព្រឹត្តនៅលើលោកិយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

Fussilat 41:20 · Tlawati