សូរ៉ា 41 · ជូស 24

Fussilat · 41:14

إِذْ جَاءَتْهُمُ الرُّسُلُ مِنْ بَيْنِ أَيْدِيهِمْ وَمِنْ خَلْفِهِمْ أَلَّا تَعْبُدُوا إِلَّا اللَّهَ ۖ قَالُوا لَوْ شَاءَ رَبُّنَا لَأَنْزَلَ مَلَائِكَةً فَإِنَّا بِمَا أُرْسِلْتُمْ بِهِ كَافِرُونَ

នៅពេលដែលបណ្ដាអ្នកនាំសារបានមកដល់ពួកគេ(ក្រុម អាដនិងសាមូដ)ទាំងមុនពួកគេ និងក្រោយពួកគេ(ដោយបាន ពោលថាៈ) ចូរពួកអ្នកកុំគោរពសក្ការៈផេ្សងពីអល់ឡោះឱ្យសោះ។ ពួកគេបានតបវិញថាៈ ប្រសិនបើម្ចាស់របស់ពួកយើងមានចេតនា ទ្រង់ពិតជាបញ្ចុះម៉ាឡាអ៊ីកាត់(ធ្វើជាអ្នកនាំសារ)។ ដូចេ្នះ ពិត ប្រាកដណាស់ ពួកយើងគ្មានជំនឿនឹងអ្វីដែលគេបានបញ្ជូនវាមកឱ្យ ពួកអ្នកនោះឡើយ។

តាហ្វសៀរ

នៅពេលដែលបណ្តាអ្នកនាំសាររបស់ពួកគេមកដល់ពួកគេជាបន្តបន្ទាប់ ដោយអំពាវនាវ(ពួកគេ)ទៅកាន់មាគ៌ាតែមួយ គឺប្រើពួកគេឲ្យគោរពសក្ការៈទៅចំពោះអល់ឡោះជាម្ចាស់តែមួយគត់នោះ ពួកប្រឆាំងក្នុងចំណោមពួកគេបាននិយាយថាៈ ប្រសិនបើម្ចាស់របស់ពួកយើងមានចេតនាបញ្ចុះម៉ាឡាអ៊ីកាត់ធ្វើជាអ្នកនាំសារមកកាន់ពួកយើងនោះ ទ្រង់ប្រាកដជានឹងបញ្ចុះពួកគេមកកាន់ពួកយើងជាមិនខាន។ ពិតណាស់ ការដែលពួកយើងប្រឆាំង(មិនជឿ)នូវអ្វីដែលពួកអ្នកបាននាំមកនោះ គឺដោយសារតែពួកអ្នកក៏ជាមនុស្សលោកដូចពួកយើងដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់