សូរ៉ា 41 · ជូស 24
Fussilat · 41:13
فَإِنْ أَعْرَضُوا فَقُلْ أَنْذَرْتُكُمْ صَاعِقَةً مِثْلَ صَاعِقَةِ عَادٍ وَثَمُودَ
តែប្រសិនបើពួកគេបានបដិសេធ ដូចេ្នះចូរអ្នក(មូហាំម៉ាត់) ពោលថាៈ ខ្ញុំបានដាស់តឿនព្រមានពួកអ្នកនូវទារុណកម្មមួយ ដូចជា ទារុណកម្ម(ដែលធ្លាក់ទៅលើ)ក្រុមអាដ និងក្រុមសាមូដដែរ។
តាហ្វសៀរ
តែប្រសិនបើពួកទាំងនោះបានងាកចេញពីការមានជំនឿនឹងអ្វីដែលអ្នកបាននាំមកនោះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ខ្ញុំបានព្រមានបន្លាចពួកអ្នកពីទណ្ឌកម្មដែលនឹងធ្លាក់ទៅលើពួកអ្នក ដូចទណ្ឌកម្មដែលបានធ្លាក់ទៅលើពួកអាទដែលជាក្រុមរបស់ព្យាការីហ៊ូទ និងពួកសាមូទដែលជាក្រុមរបស់ព្យាការីសឡេះនោះដែរ នៅពេលដែលពួកគេទាំងពីរក្រុមនេះបានបដិសេធ(មិនជឿ)ចំពោះអ្នកនាំសាររបស់ពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល