សូរ៉ា 41 · ជូស 24
Fussilat · 41:15
فَأَمَّا عَادٌ فَاسْتَكْبَرُوا فِي الْأَرْضِ بِغَيْرِ الْحَقِّ وَقَالُوا مَنْ أَشَدُّ مِنَّا قُوَّةً ۖ أَوَلَمْ يَرَوْا أَنَّ اللَّهَ الَّذِي خَلَقَهُمْ هُوَ أَشَدُّ مِنْهُمْ قُوَّةً ۖ وَكَانُوا بِآيَاتِنَا يَجْحَدُونَ
រីឯក្រុមអាដវិញ គឺពួកគេបានក្រអឺតក្រទមនៅលើផែនដី ដោយមិនត្រឹមត្រូវឡើយ។ ហើយពួកគេបាននិយាយថាៈ តើមាន អ្នកណាដែលខ្លាំងជាងពួកយើងទៅទៀតនោះ? តើពួកគេមិនបាន ឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដែលបានបង្កើត ពួកគេ ទ្រង់ជាអ្នកខ្លាំងជាងពួកគេនោះ? ហើយពួកគេធ្លាប់បាន ប្រឆាំងនឹងបណ្ដាភស្ដុតាងរបស់យើង។
តាហ្វសៀរ
រីឯពួកអាទដែលជាក្រុមរបស់ព្យាការីហ៊ូទវិញ ពួកគេមិនត្រឹមតែប្រឆាំងនឹងអល់ឡោះប៉ុណ្ណោះទេ ពួកគេថែមទាំងបានក្រអឺតក្រទមនៅលើផែនដីដោយមិនត្រឹមត្រូវ ព្រមទាំងបានបំពានលើអ្នកដែលនៅជុំវិញពួកគេថែមទៀត។ ហើយពួកគេបាននិយាយខណៈដែលពួកគេត្រូវបានបោកបញ្ឆោតដោយសារភាពខ្លាំងក្លារបស់ពួកគេថាៈ តើមានអ្នកណាដែលខ្លាំងជាងពួកយើងទៀតនោះ? តាមការស្មានរបស់ពួកគេ គឺគ្មាននរណាម្នាក់ដែលខ្លាំងជាងពួកគេឡើយ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានតបទៅកាន់ពួកគេវិញថាៈ តើពួកទាំងនោះមិនបានដឹង និងមិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដែលបានបង្កើតពួកគេ និងបានប្រទាននូវភាពខ្លាំងក្លាដល់ពួកគេដែលធ្វើឲ្យពួកគេបំពាននោះ គឺជាអ្នកដែលខ្លាំងក្លាជាងពួកគេនោះ? ហើយពួកគេបានប្រឆាំងនឹងសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះដែលព្យាការីហ៊ូទបាននាំមកកាន់ពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល