សូរ៉ា 41 · ជូស 24
Fussilat · 41:10
وَجَعَلَ فِيهَا رَوَاسِيَ مِنْ فَوْقِهَا وَبَارَكَ فِيهَا وَقَدَّرَ فِيهَا أَقْوَاتَهَا فِي أَرْبَعَةِ أَيَّامٍ سَوَاءً لِلسَّائِلِينَ
ហើយនៅលើផែនដីទ្រង់បានបង្កើតភ្នំជាច្រើននៅលើវា និងបានប្រទានពរជ័យនៅលើវា ព្រមទាំងបានកំណត់ចំណីអាហារ នៅលើវារយៈពេលបួនថ្ងៃ(ពីរថ្ងៃបង្កើតផែនដី និងពីរថ្ងៃទៀត បង្កើតអ្វីដែលនៅលើវា)សម្រាប់បណ្ដាអ្នកដែលសួរ។
តាហ្វសៀរ
ហើយទ្រង់បានបង្កើតភ្នំជាច្រើននៅលើផែនដីដើម្បីទប់លំនឹងវាកុំឲ្យញ័ររញ្ជួយ និងបានប្រទានពរជ័យនៅលើវា ព្រមបានកំណត់នៅលើផែនដីនោះនូវស្បៀងអាហារសម្រាប់មនុស្ស និងសត្វពាហនៈក្នុងរយៈពេលបួនថ្ងៃ រាប់បន្តពីពីរថ្ងៃខាងលើ គឺថ្ងៃអង្គារនិងថ្ងៃពុធ សម្រាប់អ្នកដែលចង់សួរអំពីវា។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល