សូរ៉ា 41 · ជូស 24
Fussilat · 41:11
ثُمَّ اسْتَوَىٰ إِلَى السَّمَاءِ وَهِيَ دُخَانٌ فَقَالَ لَهَا وَلِلْأَرْضِ ائْتِيَا طَوْعًا أَوْ كَرْهًا قَالَتَا أَتَيْنَا طَائِعِينَ
បន្ទាប់មកទ្រង់ឆ្ពោះទៅលើមេឃ ខណៈដែលវាគឺជាផ្សែង នៅឡើយ។ ហើយទ្រង់បានមានបន្ទូលទៅកាន់វា(មេឃ)និងផែនដី ថាៈ ចូរអ្នកទាំងពីរមក ទោះដោយស្ម័គ្រចិត្ដឬមិនស្ម័គ្រចិត្ដក៏ដោយ។ ពួកវាទាំងពីរបានតបថាៈ ពួកខ្ញុំទាំងពីរបានមកទាំងស័្មគ្រចិត្ដ។
តាហ្វសៀរ
បន្ទាប់មក ទ្រង់បានសំដៅទៅកាន់ការបង្កើតមេឃ ខណៈដែលពេលនោះ គឺវានៅជាផ្សែងនៅឡើយ ហើយទ្រង់បានមានបន្ទូលទៅកាន់មេឃនិងផែនដីថាៈ ចូរឯងទាំងពីរ(មេឃ និងផែនដី)គោរពតាមបទបញ្ជាយើង ទោះដោយស្ម័គ្រចិត្ត ឬមិនស្ម័គ្រចិត្តក៏ដោយ។ ឯងទាំងពីរគ្មានជម្រើសអ្វីក្រៅពីជម្រើសទាំងពីរនេះនោះទេ។ ពួកវាទាំងពីរ(មេឃនិងផែនដី)ក៏បានឆ្លើយថាៈ ពួកយើងទាំងពីរធ្វើតាមដោយស្ម័គ្រចិត្ត។ ពួកយើងទាំងពីរគ្មានគោលបំណងអ្វីផ្សេងក្រៅពីចេតនារបស់ទ្រង់នោះឡើយ ឱម្ចាស់របស់ពួកយើង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល