សូរ៉ា 41 · ជូស 24
Fussilat · 41:9
۞ قُلْ أَئِنَّكُمْ لَتَكْفُرُونَ بِالَّذِي خَلَقَ الْأَرْضَ فِي يَوْمَيْنِ وَتَجْعَلُونَ لَهُ أَنْدَادًا ۚ ذَٰلِكَ رَبُّ الْعَالَمِينَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើពួកអ្នកពិតជាគ្មានជំនឿ លើម្ចាស់ដែលបានបង្កើតផែនដីក្នុងរយៈពេលពីរថ្ងៃ ហើយពួកអ្នក បង្កើតព្រះនានាយកមកធ្វើស្ហ៊ីរិកនឹងទ្រង់ឬ? នោះហើយគឺជាម្ចាស់ គ្រប់គ្រងពិភពទាំងអស់។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនក្នុងលក្ខណៈស្តីបន្ទោសចំពោះពួកគេថាៈ ហេតុអ្វីបានជាពួកអ្នកប្រឆាំង(គ្មានជំនឿ)នឹងអល់ឡោះជាម្ចាស់ដែលបានបង្កើតផែនដីក្នុងរយៈពេលពីរថ្ងៃ គឺអាទិត្យនិងថ្ងៃច័ន្ទ ហើយពួកអ្នកបង្កើតព្រះនានាជាច្រើន(ធ្វើជាដៃគូ)សម្រាប់អល់ឡោះដោយពួកអ្នកគោរពសក្ការៈទៅកាន់ពួកវាផ្សេងពីអល់ឡោះដូច្នេះ? ទ្រង់នោះហើយ គឺជាម្ចាស់នៃម៉ាខ្លូកទាំងអស់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល