សូរ៉ា 4 · ជូស 5
An-Nisa · 4:51
أَلَمْ تَرَ إِلَى الَّذِينَ أُوتُوا نَصِيبًا مِنَ الْكِتَابِ يُؤْمِنُونَ بِالْجِبْتِ وَالطَّاغُوتِ وَيَقُولُونَ لِلَّذِينَ كَفَرُوا هَٰؤُلَاءِ أَهْدَىٰ مِنَ الَّذِينَ آمَنُوا سَبِيلًا
តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬ ពួកដែល អល់ឡោះបានផ្តល់(ចំណេះដឹង)មួយចំណែកអំពីគម្ពីរ(តាវរ៉ត) ដោយពួកគេជឿចំពោះជិពទី និងតហ្គ៊ូតទៅវិញនោះ? ហើយពួក គេនិយាយទៅកាន់ពួកដែលប្រឆាំង(អារ៉ាប់គូរ៉ស្ហ)ថាៈ ពួកនេះ ស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវជាងបណ្ដាអ្នកមានជំនឿ។
តាហ្វសៀរ
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) មិនបានដឹង និងមិនងឿងឆ្ងល់ទេឬអំពីស្ថានភាពរបស់ពួកយូដាដែលអល់ឡោះបានផ្ដល់ចំណេះដឹងមួយផ្នែកដល់ពួកគេ តែពួកគេបែរមានជំនឿលើព្រះនានាដែលពួកគេយកមកគោរពសក្ការៈផ្សេងពីអល់ឡោះទៅវិញ ហើយពួកគេនិយាយ(ជាការបោកប្រាស់ដល់ពួកមុស្ហរីគីន)ថាៈ ពិតប្រាកដណាស់ ពួកគេ(ពួកមុស្ហរីគីន)ស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវជាងបណ្ដាមិត្តភក្តិរបស់ព្យការីមូហាំម៉ាត់ទៅទៀត?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល