សូរ៉ា 4 · ជូស 5
An-Nisa · 4:52
أُولَٰئِكَ الَّذِينَ لَعَنَهُمُ اللَّهُ ۖ وَمَنْ يَلْعَنِ اللَّهُ فَلَنْ تَجِدَ لَهُ نَصِيرًا
ពួកទាំងនោះ គឺជាពួកដែលអល់ឡោះបានដាក់បណ្ដាសា ពួកគេ។ ហើយអ្នកណាដែលអល់ឡោះដាក់បណ្ដាសានោះ គឺអ្នក (មូហាំម៉ាត់)នឹងមិនអាចមានអ្នកជួយសម្រាប់គេឡើយ។
តាហ្វសៀរ
ពួកដែលប្រកាន់នូវគោលជំនឿមិនត្រឹមត្រូវទាំងនោះ គឺជាពួកដែលត្រូវបានអល់ឡោះបណ្តេញពួកគេឲ្យឃ្លាតឆ្ងាយពីក្ដីមេត្តាករុណារបស់ទ្រង់។ ហើយជនណាហើយដែលអល់ឡោះបានបណ្តេញពួកគេឲ្យឃ្លាតឆ្ងាយពីក្ដីមេត្តាករុណារបស់ទ្រង់ហើយនោះ គឺអ្នក(ព្យាការីមូហាំម៉ាត់)នឹងមិនឃើញមានអ្នកដែលជួយគាំពារគេនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល