សូរ៉ា 4 · ជូស 5
An-Nisa · 4:50
انْظُرْ كَيْفَ يَفْتَرُونَ عَلَى اللَّهِ الْكَذِبَ ۖ وَكَفَىٰ بِهِ إِثْمًا مُبِينًا
ចូរអ្នកមើលចុះ តើពួកគេ(ពួកយ៉ាហ៊ូទី)ប្រឌិតរឿងភូត កុហកចំពោះអល់ឡោះយ៉ាងដូចម្តេចខ្លះ? គ្រប់គ្រាន់ហើយទង្វើ នោះជាបាបកម្មដ៏ច្បាស់លាស់។
តាហ្វសៀរ
ចូរអ្នកមើលចុះ(ឱអ្នកនាំសារមូហាំម៉ាត់) តើពួកគេបានប្រឌិតរឿងភូតកុហកទៅលើអល់ឡោះជាម្ចាស់តាមរយៈការដែលពួកគេលើកសរសើរចំពោះខ្លួនឯងនោះយ៉ាងដូចម្ដេច? គ្រប់គ្រាន់ហើយដែលទង្វើទាំងនោះជាបាបកម្មដ៏ច្បាស់លាស់ដោយសារការវង្វេងរបស់ពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល