សូរ៉ា 4 · ជូស 6
An-Nisa · 4:154
وَرَفَعْنَا فَوْقَهُمُ الطُّورَ بِمِيثَاقِهِمْ وَقُلْنَا لَهُمُ ادْخُلُوا الْبَابَ سُجَّدًا وَقُلْنَا لَهُمْ لَا تَعْدُوا فِي السَّبْتِ وَأَخَذْنَا مِنْهُمْ مِيثَاقًا غَلِيظًا
ហើយយើងបានលើកភ្នំតួរដាក់ពីលើពួកគេដោយសារ (មិនអនុវត្ដ)ការសន្យារបស់ពួកគេ ហើយយើងបានមានបន្ទូលទៅ កាន់ពួកគេថាៈ ចូរពួកអ្នកចូលតាមទ្វារនេះ(ទ្វារវិហារពិសិដ្ឋ)ដោយ ឱនលំទោន។ ហើយយើងបានបញ្ជាទៅកាន់ពួកគេថាៈ ចូរពួកអ្នក កុំបំពាន(ដោយទៅនេសាទ)នៅថ្ងៃសៅរ៍។ ហើយយើងក៏បាន ទទួលពីពួកគេនូវកិច្ចសន្យាដ៏ម៊ឺងម៉ាត់។
តាហ្វសៀរ
ហើយយើង(អល់ឡោះ)បានលើកភ្នំតួរ(ភ្នំស៊ីណៃ)ដាក់ពីលើពួកគេដោយសារតែការដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ទៅលើពូកគេ ជាការបំភិតបំភ័យពួកគេដើម្បីឱ្យពួកគេអនុវត្តន៍តាមអ្វីដែលមាននៅក្នុងកិច្ចសន្យានោះ។ ហើយយើងបានមានបន្ទូលទៅកាន់ពួកគេក្រោយពីបានលើកភ្នំនោះ(ដាក់ពីលើពួកគេ)ថាៈ ចូរពួកអ្នកចូលតាមទ្វារនៃទីក្រុងយេរូសាឡឹមនេះដោយលូនក្រាបនិងដោយឱនក្បាលចុះ។ តែពួកគេបានចូលដោយរំកិលគូទរបស់ពួកគេទៅវិញ។ ហើយយើងក៏បានមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នកកុំបំពានដោយការចេញទៅនេសាទនៅថ្ងៃសៅរ៍ឲ្យសោះ តែពួកគេបែរបំពានដោយចេញទៅធ្វើការនេសាទ(នៅថ្ងៃសៅរ៍)ទៅវិញ។ ហើយយើងបានដាក់កិច្ចសន្យាដ៏ម៉ឺងម៉ាត់បំផុតទៅលើពួកគេចំពោះរឿងនោះ។ តែពួកគេនៅតែក្បត់កិច្ចសន្យាដែលគេ(អល់ឡោះ)បានដាក់ទៅលើពួកគេដដែល។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល