សូរ៉ា 4 · ជូស 6
An-Nisa · 4:155
فَبِمَا نَقْضِهِمْ مِيثَاقَهُمْ وَكُفْرِهِمْ بِآيَاتِ اللَّهِ وَقَتْلِهِمُ الْأَنْبِيَاءَ بِغَيْرِ حَقٍّ وَقَوْلِهِمْ قُلُوبُنَا غُلْفٌ ۚ بَلْ طَبَعَ اللَّهُ عَلَيْهَا بِكُفْرِهِمْ فَلَا يُؤْمِنُونَ إِلَّا قَلِيلًا
(អល់ឡោះបានធ្វើឱ្យពួកគេក្លាយជាសត្វស្វា) ដោយ សារតែពួកគេបានក្បត់កិច្ចសន្យារបស់ពួកគេ ហើយពួកគេបាន ប្រឆាំងនឹងអាយ៉ាត់ៗរបស់អល់ឡោះ និងបានសម្លាប់បណ្ដាណាពី ដោយអយុត្ដិធម៌ និងដោយសារពាក្យសំដីរបស់ពួកគេថាៈ ចិត្ដរបស់ ពួកយើងត្រូវបានបិទភ្ជិត។ ផ្ទុយទៅវិញ អល់ឡោះបានបោះត្រាភ្ជិត ទៅលើវាដោយសារការប្រឆាំងរបស់ពួកគេ។ ដូចេ្នះពួកគេគ្មានជំនឿ ឡើយ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។
តាហ្វសៀរ
ហើយយើងបានបណ្តេញពួកគេ(ពួកយូដាដែលបានបំពាន)ចេញពីក្តីមេត្តាករុណារបស់យើង ដោយសារតែពួកគេបានក្បត់(បំពាន)កិច្ចសន្យាដែលគេបានដាក់លើពួកគេ និងដោយសារតែភាពគ្មានជំនឿរបស់ពួកគេចំពោះបណ្តាភស្តុតាងទាំងឡាយរបស់អល់ឡោះ ព្រមទាំងបទឧក្រិដ្ឋរបស់ពួកគេដែលបានសម្លាប់បណ្តាព្យាការីជាច្រើននាក់ និងដោយសារតែពាក្យសម្តីរបស់ពួកគេដែលបាននិយាយទៅកាន់ព្យាការីមូហាំម៉ាត់ថាៈ ដួងចិត្តរបស់ពួកយើងមានគម្រប ហើយវាមិនយល់ពីអ្វីដែលអ្នកកំពុងនិយាយឡើយ។ តែរឿងនោះមិនដូចអ្វីដែលពួកគេនិយាយនោះទេ។ ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់បានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេដោយសារតែការប្រឆាំងរបស់ពួកគេ ដោយ(ធ្វើឱ្យ)ប្រការល្អមិនអាចទៅដល់ដួងចិត្តរបស់ពួកគេបាន។ ដូច្នេះ ពួកគេគ្មានជំនឿឡើយ លើកលែងតែជំនឿបន្តិចបន្តួចប៉ុណ្ណោះដែលវាមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកគេឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល