សូរ៉ា 4 · ជូស 6

An-Nisa · 4:153

يَسْأَلُكَ أَهْلُ الْكِتَابِ أَنْ تُنَزِّلَ عَلَيْهِمْ كِتَابًا مِنَ السَّمَاءِ ۚ فَقَدْ سَأَلُوا مُوسَىٰ أَكْبَرَ مِنْ ذَٰلِكَ فَقَالُوا أَرِنَا اللَّهَ جَهْرَةً فَأَخَذَتْهُمُ الصَّاعِقَةُ بِظُلْمِهِمْ ۚ ثُمَّ اتَّخَذُوا الْعِجْلَ مِنْ بَعْدِ مَا جَاءَتْهُمُ الْبَيِّنَاتُ فَعَفَوْنَا عَنْ ذَٰلِكَ ۚ وَآتَيْنَا مُوسَىٰ سُلْطَانًا مُبِينًا

ពួកអះលីគីតាបនឹងសុំអ្នក(មូហាំម៉ាត់)ឱ្យបញ្ចុះគម្ពីរ មួយពីលើមេឃឱ្យពួកគេ។ ជាការពិតណាស់ កាលពីមុនពួកគេបាន សុំមូសានូវប្រការមួយធំជាងនេះទៅទៀត ដោយពួកគេបាននិយាយ ថាៈ សូមអ្នកបង្ហាញដល់ពួកយើងឱ្យឃើញអល់ឡោះដោយផ្ទាល់ ភ្នែកផង។ ពេលនោះរន្ទះក៏បានបាញ់(សម្លាប់)ពួកគេភ្លាមដោយ សារការបំពានរបស់ពួកគេ។ ក្រោយមកពួកគេបានយករូបសំណាក កូនគោមកគោរពសក្ការៈបន្ទាប់ពីមានភស្ដុតាងជាច្រើនបានមកដល់ ពួកគេ។ ក្រោយមកយើងក៏បានអធ្យាស្រ័យ(ដល់ពួកគេ)អំពីបញ្ហានេះ។ ហើយយើងបានប្រទានឱ្យមូសានូវភស្ដុតាងដ៏ជាក់ច្បាស់ ។

តាហ្វសៀរ

ពួកយូដានឹងសុំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យបញ្ចុះគម្ពីរមួយក្បាលពីលើមេឃទៅឲ្យពួកគេដោយបញ្ចុះទាំងមូលមកតែម្តងដូចដែលបានកើតឡើងចំពោះព្យាការីមូសា ដើម្បីឲ្យវាក្លាយជាភស្តុតាងបញ្ជាក់ពីសច្ចភាពរបស់អ្នក។ ដូច្នេះ ចូរអ្នកកុំទាមទារចង់បានភាពខ្ពង់ខ្ពស់អំពីពួកគេក្នុងរឿងនោះឱ្យសោះ។ ជាការពិតណាស់ ជីដូនជីតារបស់ពួកគេបានសុំពីព្យាការីមូសានូវប្រការមួយដ៏ធំធេងជាងអ្វីដែលពួកគេបានសុំអ្នកទៅទៀត ដោយពួកគេសុំព្យាការីមូសាឲ្យអល់ឡោះជាម្ចាស់បង្ហាញឲ្យពួកគេបានឃើញទ្រង់ផ្ទាល់នឹងភ្នែក។ ពេលនោះ រន្ទះបាញ់ក៏បានបាញ់ពួកគេ ជាទណ្ឌកម្មដល់ពួកគេចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត។ ក្រោយមក អល់ឡោះជាម្ចាស់បានប្រោសពួកគេឲ្យរស់ឡើងវិញ ហើយពួកគេក៏បានគោរពសក្ការៈចំពោះរូបសំណាកកូនគោផ្សេងពីអល់ឡោះទៅទៀតបន្ទាប់ពីមានភស្តុតាងដ៏ច្បាស់ក្រឡែតជាច្រើនបានមកដល់ពួកគេដែលជាភស្តុតាងបង្ហាញពីភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ និងភាពជាម្ចាស់តែមួយចំពោះការបង្កើត និងភាពជាម្ចាស់តែមួយគត់ដែលត្រូវគេគោរពសក្ការៈហើយក៏ដោយ។ ក្រោយមក យើងក៏បានអធ្យាស្រ័យដល់ពួកគេទៀត។ ហើយយើងបានប្រទានដល់ព្យាការីមូសានូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ទៅលើក្រុមរបស់គេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់