សូរ៉ា 4 · ជូស 6
An-Nisa · 4:152
وَالَّذِينَ آمَنُوا بِاللَّهِ وَرُسُلِهِ وَلَمْ يُفَرِّقُوا بَيْنَ أَحَدٍ مِنْهُمْ أُولَٰئِكَ سَوْفَ يُؤْتِيهِمْ أُجُورَهُمْ ۗ وَكَانَ اللَّهُ غَفُورًا رَحِيمًا
រីឯបណ្ដាអ្នកដែលមានជំនឿលើអល់ឡោះ និងបណ្ដាអ្នក នាំសាររបស់ទ្រង់ ហើយពួកគេមិនបានបែងចែករវាងអ្នកណាម្នាក់ ក្នុងចំណោមពួកគេ(អ្នកនាំសារ)ទេនោះ អ្នកទាំងនោះអល់ឡោះ នឹងប្រទានឱ្យពួកគេនូវផលបុណ្យរបស់ពួកគេ។ អល់ឡោះមហា អភ័យទោស មហាអាណិតស្រឡាញ់។
តាហ្វសៀរ
រីឯបណ្តាអ្នកដែលមានជំនឿលើអល់ឡោះ និងបានគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដោយពួកគេមិនគោរពសក្ការៈនរណាម្នាក់រួមជាមួយទ្រង់ និងមានជំនឿចំពោះបណ្តាអ្នកនាំសារទាំងអស់របស់ទ្រង់ ហើយពួកគេមិនបានបែងចែករវាងនរណាម្នាក់ក្នុងចំណោមពួកគេ(បណ្តាអ្នកនាំសារ)ដូចដែលពួកគ្មានជំនឿបានធ្វើនោះទេ ផ្ទុយទៅវិញ គឺពួកគេបានមានជំនឿចំពោះបណ្តាអ្នកនាំសារទាំងអស់។ អ្នកទាំងនោះហើយដែលអល់ឡោះនឹងប្រទានដល់ពួកគេនូវការតបស្នងដ៏ធំធេង ជាការតបស្នងចំពោះការមានជំនឿរបស់ពួកគេ និងការសាងនូវទង្វើកុសលរបស់ពួកគេដែលកើតចេញពីសេចក្តីជំនឿនោះ។ ហើយអល់ឡោះមហាអភ័យទោសបំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលបានសារភាពកំហុស ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល