សូរ៉ា 4 · ជូស 4
An-Nisa · 4:1
يَا أَيُّهَا النَّاسُ اتَّقُوا رَبَّكُمُ الَّذِي خَلَقَكُمْ مِنْ نَفْسٍ وَاحِدَةٍ وَخَلَقَ مِنْهَا زَوْجَهَا وَبَثَّ مِنْهُمَا رِجَالًا كَثِيرًا وَنِسَاءً ۚ وَاتَّقُوا اللَّهَ الَّذِي تَسَاءَلُونَ بِهِ وَالْأَرْحَامَ ۚ إِنَّ اللَّهَ كَانَ عَلَيْكُمْ رَقِيبًا
ឱមនុស្សលោក. ចូរពួកអ្នកកោតខ្លាចម្ចាស់របស់ពួកអ្នក ដែលបានបង្កើតពួកអ្នកចេញពីមនុស្សតែមួយគត់(អាដាំ) ហើយ ទ្រង់បានបង្កើតចេញពីគាត់នូវភរិយារបស់គាត់(ហាវ៉ា) ហើយទ្រង់ បានបង្កើតចេញពីអ្នកទាំងពីរនូវបុរសនិងស្ដ្រីជាច្រើន។ ហើយចូរ ពួកអ្នកកោតខ្លាចអល់ឡោះ ដែលពួកអ្នកទាមទារសិទ្ធិទៅវិញទៅ មកក្នុងនាមអល់ឡោះ ហើយត្រូវផ្សារភ្ជាប់ញាតិសន្ដាន។ ពិត ប្រាកដណាស់ អល់ឡោះគឺជាអ្នកឃ្លាំមើលពួកអ្នក។
តាហ្វសៀរ
ឱមនុស្សលោកទាំងឡាយ ចូរពួកអ្នកកោតខ្លាចទៅចំពោះម្ចាស់របស់ពួកអ្នក ពីព្រោះទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកចេញអំពីខ្លួនមនុស្សតែមួយ គឺឪពុករបស់ពួកអ្នក ព្យាការីអាហ្ទាំ ហើយទ្រង់បានបង្កើតចេញអំពីព្យាការីអាហ្ទាំនោះនូវភរិយារបស់គាត់ គឺហាវ៉ាក(នាងអេវ៉ា) ដែលជាម្តាយរបស់ពួកអ្នកទាំងអស់គ្នា។ ហើយទ្រង់បានបង្កើតចេញអំពីពួកគាត់ទាំងពីរនោះនូវមនុស្សជាច្រើន មានប្រុស មានស្រី ពាសពេញផែនដី។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលពួកអ្នកទាមទារសិទ្ធិគ្នាទៅវិញទៅមកក្នុងនាមរបស់ទ្រង់ ដោយការពោលថា: ជាមួយនឹងព្រះនាមរបស់អល់ឡោះ! ខ្ញុំសុំឲ្យអ្នកធ្វើបែបនេះ។ ហើយចូរពួកអ្នកកោតខ្លាចចំពោះការកាត់ផ្ដាច់ចំណងសាច់សាលោហិតដែលផ្សាភ្ជាប់រវាងពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដែលឃ្លាំមើលពួកអ្នក។ ដូចនេះ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចរំលងផុតពីទ្រង់បានឡើយ។ ផ្ទុយទៅវិញ ទ្រង់ដឹងចំនួនវាទាំងអស់ ហើយទ្រង់នឹងតបស្នងឲ្យពួកអ្នកលើទង្វើទាំងនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល