សូរ៉ា 3 · ជូស 4

Ali 'Imran · 3:200

يَا أَيُّهَا الَّذِينَ آمَنُوا اصْبِرُوا وَصَابِرُوا وَرَابِطُوا وَاتَّقُوا اللَّهَ لَعَلَّكُمْ تُفْلِحُونَ

ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកអត់ធ្មត់ ហើយ អត់ធ្មត់ឱ្យបានច្រើន(ជាងសត្រូវរបស់អ្នក)។ ហើយចូរពួកអ្នកការ ពារទឹកដី និងកោតខ្លាចអល់ឡោះ ដើម្បីពួកអ្នកនឹងទទួលបាន ជោគជ័យ។

តាហ្វសៀរ

ឱបណ្តាអ្នកដែលមានជំនឿលើអល់ឡោះ និងបានដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកអត់ធ្មត់លើកាតព្វកិច្ចទាំងឡាយដែលច្បាប់ឥស្លាមបានបង្គាប់ប្រើ និងអត់ធ្មត់ទៅលើទុក្ខលំបាកលោកិយដែលកើតឡើងចំពោះពួកអ្នក។ ហើយចូរពួកអ្នកអត់ធ្មត់ឲ្យបានខ្លាំងជាងពួកគ្មានជំនឿ ដោយមិនត្រូវឲ្យពួកគេមានការអត់ធ្មត់ខ្លាំងជាងពួកអ្នកនោះឡើយ។ ហើយចូរពួកអ្នកប្រកាន់គោលជំហរតស៊ូប្រយុទ្ធនៅក្នុងមាគ៌ារបស់អល់ឡោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដោយប្រតិបត្តិតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងអំពីបម្រាមទាំងឡាយរបស់ទ្រង់។ សង្ឃឹមថា ពួកអ្នកនឹងទទួលបាននូវអ្វីដែលពួកអ្នកប្រាថ្នាដោយទទួលបានសុខសន្តិភាពរួចផុតអំពីភ្លើងនរក និងបានចូលឋានសួគ៌។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់