សូរ៉ា 4 · ជូស 4

An-Nisa · 4:2

وَآتُوا الْيَتَامَىٰ أَمْوَالَهُمْ ۖ وَلَا تَتَبَدَّلُوا الْخَبِيثَ بِالطَّيِّبِ ۖ وَلَا تَأْكُلُوا أَمْوَالَهُمْ إِلَىٰ أَمْوَالِكُمْ ۚ إِنَّهُ كَانَ حُوبًا كَبِيرًا

ចូរពួកអ្នកប្រគល់ឱ្យកូនកំព្រាទាំងនោះនូវទ្រព្យសម្បត្ដិ របស់ពួកគេ។ ហើយកុំប្ដូររបស់ដែលអាក្រក់ដោយរបស់ដែលល្អ (របស់កូនកំព្រា)ឱ្យសោះ។ ហើយចូរពួកអ្នកកុំស៊ីទ្រព្យសម្បត្ដិ របស់ពួកគេដោយលាយឡំជាមួយទ្រព្យសម្បត្ដិរបស់ពួកអ្នក។ ពិតប្រាកដណាស់ វាគឺជាបាបកម្មដ៏ធំធេងបំផុត។

តាហ្វសៀរ

ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលទទួលពាក្យបណ្តាំ)ប្រគល់ជូនក្មេងកំព្រា(គឺសំដៅលើក្មេងកំព្រាដែលឪពុករបស់ពួកគេបានស្លាប់ ហើយពួកគេមិនទាន់ពេញវ័យ)នូវទ្រព្យសម្បត្តិរបស់ពួកគេឲ្យបានគ្រប់ចំនួនទាំងអស់ បើកាលណាពួកគេគ្រប់អាយុ ហើយដឹងក្តីអាចវែកញែកល្អអាក្រក់បានហើយនោះ។ ហើយចូរពួកអ្នកកុំប្តូររបស់ដែលគេហាមឃាត់ជាមួយនឹងរបស់ដែលគេអនុញ្ញាត ដោយពួកអ្នកយកទ្រព្យសម្បត្តិល្អៗនិងមានតម្លៃរបស់ក្មេងកំព្រា ហើយជំនួសមកវិញដោយទ្រព្យសម្បត្តិរបស់ពួកអ្នកដែលអន់និងគ្មានតម្លៃនោះឲ្យសោះ។ ហើយចូរពួកអ្នកកុំយកទ្រព្យសម្បត្តិរបស់ក្មេងកំព្រាមកដាក់លាយឡំបញ្ចូលគ្នាជាមួយនឹងទ្រព្យសម្បត្តិរបស់ពួកអ្នក។ ពិតប្រាកដណាស់ ការធ្វើដូច្នោះ គឺជាបាបកម្មដ៏ធំធេងបំផុតចំពោះអល់ឡោះជាម្ចាស់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់