សូរ៉ា 36 · ជូស 23
Ya-Sin · 36:36
سُبْحَانَ الَّذِي خَلَقَ الْأَزْوَاجَ كُلَّهَا مِمَّا تُنْبِتُ الْأَرْضُ وَمِنْ أَنْفُسِهِمْ وَمِمَّا لَا يَعْلَمُونَ
ទ្រង់មហាស្អាតស្អំដែលបានបង្កើតអ្វីៗទាំងអស់ជាគូៗ អំពីអ្វីដែលដុះចេញពីដី និងអំពីខ្លួនរបស់ពួកគេផ្ទាល់ ហើយនិងអំពី អ្វីដែលពួកគេមិនដឹង។
តាហ្វសៀរ
ទ្រង់មហាស្អាតស្អំ មហាខ្ពង់ខ្ពស់ដែលបានបង្កើតរុក្ខជាតិនិងដើមឈើជាច្រើនប្រភេទ ហើយនិងអំពីខ្លួនរបស់មនុស្សផ្ទាល់ ដោយទ្រង់បានបង្កើតឲ្យមានប្រុស មានស្រី ហើយនិងម៉ាខ្លូកជាច្រើនទៀតរបស់អល់ឡោះដែលមនុស្សលោកមិនបានដឹង មិនថានៅលើគោក នៅក្នុងទឹក និងនៅកន្លែងផ្សេងៗទៀតនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល