សូរ៉ា 36 · ជូស 23

Ya-Sin · 36:35

لِيَأْكُلُوا مِنْ ثَمَرِهِ وَمَا عَمِلَتْهُ أَيْدِيهِمْ ۖ أَفَلَا يَشْكُرُونَ

ដើម្បីពួកគេនឹងទទួលទាននូវភោគផលរបស់វា និងអ្វី ដែលដៃរបស់ពួកគេបានធ្វើវា។ ដូចេ្នះ តើពួកគេមិនដឹងគុណទេឬ?

តាហ្វសៀរ

ដើម្បីឲ្យមនុស្សលោកទទួលទានអំពីភោគផលនៃចម្ការទាំងនោះដែលអល់ឡោះបានប្រទានជាឧបការគុណដល់ពួកគេ ខណៈដែលពួកគេមិនបានខិតខំប្រឹងប្រែងអ្វីនោះឡើយ។ ដូច្នេះ តើពួកគេមិនដឹងគុណអល់ឡោះទៅលើឧបការគុណជាច្រើនរបស់ទ្រង់នេះ ដោយគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងមានជំនឿចំពោះបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់ទេឬ?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់