សូរ៉ា 36 · ជូស 23
Ya-Sin · 36:37
وَآيَةٌ لَهُمُ اللَّيْلُ نَسْلَخُ مِنْهُ النَّهَارَ فَإِذَا هُمْ مُظْلِمُونَ
ហើយពេលយប់ ដែលយើងបានដកយកពេលថ្ងៃចេញពីវា គឺជាភស្ដុតាងសម្រាប់ពួកគេ។ ហើយពួកគេស្រាប់តែស្ថិតនៅក្នុង ភាពងងឹតសូន្យសុង។
តាហ្វសៀរ
ហើយសញ្ញាភស្តុតាងសម្រាប់មនុស្សលោកដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះនោះ គឺយើងបានធ្វើឲ្យពន្លឺបាត់បង់ដោយសារពេលថ្ងៃបានចាកចេញ ហើយពេលយប់ក៏បានចូលមកដល់ នៅពេលដែលយើងបានដកយកពេលថ្ងៃចេញ ហើយយើងបានធ្វើឲ្យភាពងងឹតមកដល់ក្រោយពីពេលថ្ងៃបានចាកចេញទៅ។ ពេលនោះ ស្រាប់តែពួកគេស្ថិតនៅក្នុងភាពងងឹតសូន្យសុង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល