សូរ៉ា 36 · ជូស 23
Ya-Sin · 36:29
إِنْ كَانَتْ إِلَّا صَيْحَةً وَاحِدَةً فَإِذَا هُمْ خَامِدُونَ
ការវិនាសរបស់ពួកគេ គ្មានអ្វីក្រៅពីសម្រែកមួយយ៉ាង ខ្លាំងនោះទេ ហើយពេលនោះពួកគេក៏ស្លាប់គ្មានសល់ឡើយ។
តាហ្វសៀរ
ហើយរឿងរ៉ាវនៃការបំផ្លាញក្រុមរបស់គេនោះ គឺគ្មានអ្វីក្រៅពីសម្រែកមួយយ៉ាងខ្លាំងដែលយើងបានបញ្ជូនវាទៅកាន់ពួកគេនោះទេ ហើយនៅពេលនោះ ពួកគេក៏ស្លាប់អស់គ្មានសល់នោះឡើយ។ ការប្រៀបធៀបរបស់ពួកគេនោះ គឺប្រៀបដូចជាភ្លើងដែលបានឆេះសន្ធោសន្ធៅ ក្រោយមកស្រាប់តែរលត់ឈឹងដោយគ្មានបន្សល់ទុកស្លាកស្នាមអ្វីសោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល