សូរ៉ា 36 · ជូស 23
Ya-Sin · 36:30
يَا حَسْرَةً عَلَى الْعِبَادِ ۚ مَا يَأْتِيهِمْ مِنْ رَسُولٍ إِلَّا كَانُوا بِهِ يَسْتَهْزِئُونَ
គួរឱ្យស្ដាយបំផុតចំពោះមនុស្សលោក. គ្មានអ្នកនាំសារ ណាម្នាក់មកដល់ពួកគេក្រៅពីពួកគេបានចំអកឡកឡឺយនឹងគេ ឡើយ។
តាហ្វសៀរ
គួរឱ្យសោកស្តាយ និងមានវិប្បដិសារីបំផុតចំពោះខ្ញុំបម្រើរបស់អល់ឡោះដែលបដិសេធ នៅថ្ងៃបរលោក នៅពេលដែលពួកគេបានឃើញទណ្ឌកម្មនោះផ្ទាល់នឹងភ្នែក។ នោះគឺដោយសារតែពួកគេកាលនៅលើលោកិយ នៅពេលដែលអ្នកនាំសារណាម្នាក់មកពីអល់ឡោះមកដល់ពួកគេ គឺពួកគេនាំគ្នាមើលងាយ និងចំអកឡកឡឺយចំពោះអ្នកនាំសារនោះ។ ដូច្នេះ លទ្ធផលចុងក្រោយរបស់ពួកគេ គឺមានតែវិប្បដិសារីនៅថ្ងៃបរលោកចំពោះការធ្វេសប្រហែសរបស់ពួកគេលើការគោរពតាមបទបញ្ជារបស់អល់ឡោះប៉ុណ្ណោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល