សូរ៉ា 36 · ជូស 23
Ya-Sin · 36:28
۞ وَمَا أَنْزَلْنَا عَلَىٰ قَوْمِهِ مِنْ بَعْدِهِ مِنْ جُنْدٍ مِنَ السَّمَاءِ وَمَا كُنَّا مُنْزِلِينَ
ហើយយើងមិនបានបញ្ចុះកងទ័ពពីលើមេឃទៅលើក្រុម របស់គេបន្ទាប់ពីគេឡើយ ហើយយើងក៏មិនមែនជាអ្នកដែលបញ្ចុះដែរ។
តាហ្វសៀរ
ហើយយើងពុំចាំបាច់ត្រូវការបញ្ជូនកងទ័ពអំពីពួកម៉ាឡាអ៊ីកាត់ចុះពីលើមេឃដើម្បីទៅបំផ្លាញក្រុមរបស់គេដែលបានបដិសេធចំពោះគេ និងបានសម្លាប់គេនោះទេ ព្រោះថាកិច្ចការរបស់ពួកគេ គឺងាយស្រួលសម្រាប់យើងជាងនោះទៅទៀត។ ពិតប្រាកដណាស់ យើងមានសមត្ថភាពក្នុងការបំផ្លាញពួកគេ ដោយគ្រាន់តែបញ្ជូនសម្រែកមួយពីលើមេឃមក ដោយមិនចាំបាច់បញ្ចុះពពួកម៉ាឡាអ៊ីកាត់ឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល