សូរ៉ា 36 · ជូស 22
Ya-Sin · 36:27
بِمَا غَفَرَ لِي رَبِّي وَجَعَلَنِي مِنَ الْمُكْرَمِينَ
នូវអ្វីដែលម្ចាស់របស់ខ្ញុំបានអភ័យទោសឱ្យខ្ញុំ និងបានធ្វើឱ្យ ខ្ញុំស្ថិតក្នុងចំណោមអ្នកដែលទទួលបានកិត្ដិយសខ្ពង់ខ្ពស់.
តាហ្វសៀរ
ក្រោយពីបុរសនោះបានពលីជីវិត មានគេពោលទៅកាន់គាត់ជាការលើកតម្កើងចំពោះគាត់ថាៈ ចូរអ្នកចូលក្នុងឋានសួគ៌ចុះ។ ហើយនៅពេលដែលបុរសនោះបានចូលក្នុងឋានសួគ៌ ហើយបានឃើញនូវឧបការគុណទាំងឡាយដែលមានននៅក្នុងនោះ គាត់បាននិយាយដោយប៉ងប្រាថ្នាក្នុងចិត្តថាៈ ឱអនិច្ចាក្រុមរបស់ខ្ញុំដែលបានបដិសេធចំពោះខ្ញុំ ហើយបានសម្លាប់ខ្ញុំនោះ! ប្រសិនបើពួកគេបានដឹងនូវអ្វីដែលខ្ញុំបានទទួលនៃការទទួលបានការអភ័យទោសចំពោះបាបកម្ម និងអ្វីដែលម្ចាស់របស់ខ្ញុំលើកតម្កើងខ្ញុំនោះ ពួកគេប្រាកដជាមានជំនឿដូចដែលខ្ញុំមានជំនឿនេះដែរ ហើយពួកគេក៏នឹងទទួលបានការតបស្នងដូចអ្វីដែលខ្ញុំបានទទួលនេះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល