សូរ៉ា 36 · ជូស 22
Ya-Sin · 36:26
قِيلَ ادْخُلِ الْجَنَّةَ ۖ قَالَ يَا لَيْتَ قَوْمِي يَعْلَمُونَ
-(បន្ទាប់ពីបុរសនោះត្រូវបានសម្លាប់)មានគេ(ម៉ាឡាអ៊ី-កាត់)ពោលថាៈ ចូរអ្នកចូលឋានសួគ៌ចុះ។ គេបានតបវិញថាៈ ខ្ញុំចង់ តែឱ្យក្រុមរបស់ខ្ញុំដឹង
តាហ្វសៀរ
ក្រោយពីបុរសនោះបានពលីជីវិតរួចមក មានគេពោលទៅកាន់គាត់ជាការលើកតម្កើងចំពោះគាត់ថាៈ ចូរអ្នកចូលក្នុងឋានសួគ៌ចុះ។ ហើយនៅពេលដែលបុរសនោះបានចូលក្នុងឋានសួគ៌ ហើយបានឃើញនូវឧបការគុណទាំងឡាយដែលមាននៅក្នុងឋានសួគ៌នោះ គាត់ក៏បាននិយាយដោយប៉ងប្រាថ្នាក្នុងចិត្តថាៈ ឱអនិច្ចាក្រុមរបស់ខ្ញុំដែលបានបដិសេធចំពោះខ្ញុំ ហើយបានសម្លាប់ខ្ញុំនោះ! ប្រសិនបើពួកគេបានដឹងនូវអ្វីដែលខ្ញុំបានទទួលនៃការទទួលបានការអភ័យទោសចំពោះបាបកម្ម ហើយនិងអ្វីដែលម្ចាស់របស់ខ្ញុំបានលើកតម្កើងចំពោះខ្ញុំនោះ ប្រាកដជាពួកគេមានជំនឿដូចដែលខ្ញុំមានជំនឿនេះដែរ ហើយពួកគេក៏នឹងទទួលបានការតបស្នងដូចអ្វីដែលខ្ញុំបានទទួលនេះដែរជាមិនខាន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល