សូរ៉ា 36 · ជូស 22
Ya-Sin · 36:25
إِنِّي آمَنْتُ بِرَبِّكُمْ فَاسْمَعُونِ
ពិតប្រាកដណាស់ ខ្ញុំមានជំនឿលើម្ចាស់របស់ពួកអ្នក។ ដូចេ្នះ ចូរអ្នកស្ដាប់ខ្ញុំ។
តាហ្វសៀរ
(ឱក្រុមរបស់ខ្ញុំ!) ពិតប្រាកដណាស់ ខ្ញុំមានជំនឿហើយនឹងម្ចាស់របស់ខ្ញុំ និងម្ចាស់របស់ពួកអ្នកទាំងអស់គ្នា។ ហេតុនេះ ចូរពួកអ្នកស្តាប់ខ្ញុំ។ ជាការពិតណាស់ ខ្ញុំមិនខ្វល់នោះទេចំពោះការគំរាមរបស់ពួកអ្នកដែលថា ចង់សម្លាប់ខ្ញុំនោះ។ ភ្លាមនោះ ក្រុមរបស់គាត់ក៏បានសម្លាប់គាត់ចោល ហើយអល់ឡោះក៏បានបញ្ចូលគាត់ទៅក្នុងឋានសួគ៌។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល