សូរ៉ា 36 · ជូស 22
Ya-Sin · 36:11
إِنَّمَا تُنْذِرُ مَنِ اتَّبَعَ الذِّكْرَ وَخَشِيَ الرَّحْمَٰنَ بِالْغَيْبِ ۖ فَبَشِّرْهُ بِمَغْفِرَةٍ وَأَجْرٍ كَرِيمٍ
ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)គ្រាន់តែជាអ្នកដាស់ តឿនព្រមានចំពោះអ្នកដែលបានដើរតាមគម្ពីរគួរអាន និងបានខ្លាច ម្ចាស់មហាសប្បុរសទាំងអាថ៌កំបាំងប៉ុណ្ណោះ។ ដូចេ្នះ ចូរអ្នកផ្ដល់ ដំណឹងរីករាយពីការអភ័យទោស និងផលបុណ្យដ៏ឧត្ដុង្គឧត្ដមដល់ គេចុះ។
តាហ្វសៀរ
ពិតប្រាកដណាស់ អ្នកដែលអាចទទួលផលពិតប្រាកដអំពីការដាស់តឿនព្រមានរបស់អ្នកនោះ គឺអ្នកដែលបានជឿជាក់នឹងគម្ពីរគួរអាននេះ និងបានដើរតាមអ្វីដែលមានចែងក្នុងវា ហើយកោតខ្លាចម្ចាស់របស់គេនៅពេលដែលគេនៅកន្លែងស្ងាត់ ខណៈដែលគ្មាននរណាម្នាក់ឃើញគេក្រៅពីទ្រង់។ ដូច្នេះ ចូរអ្នក(ព្យាការីមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់អ្នកដែលមានលក្ខណៈសម្បត្តិបែបនេះថា ជាការពិតណាស់ រូបគេនឹងត្រូវទទួលបាននូវការលុបលាងទោសកំហុសពីអល់ឡោះចំពោះបាបកម្មរបស់គេ និងទទួលបាននូវការអភ័យទោសពីទ្រង់ ព្រមទាំងទទួលបាននូវផលបុណ្យដ៏ធំធេងដែលកំពុងតែរង់ចាំរូបគេនៅថ្ងៃបរលោក នោះគឺការចូលឋានសួគ៌។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល