សូរ៉ា 36 · ជូស 22
Ya-Sin · 36:10
وَسَوَاءٌ عَلَيْهِمْ أَأَنْذَرْتَهُمْ أَمْ لَمْ تُنْذِرْهُمْ لَا يُؤْمِنُونَ
ហើយវាស្មើគ្នាទេចំពោះពួកគេ ទោះបីជាអ្នក(មូហាំម៉ាត់) បានដាស់តឿនព្រមានពួកគេ ឬមិនបានដាស់តឿន ព្រមានពួកគេ ក៏ដោយ ក៏ពួកគេមិនជឿដែរ។
តាហ្វសៀរ
វាដូចតែគ្នាទេសម្រាប់ពួកប្រឆាំងដែលចចេសរឹងរូសមិនព្រមទទួលយកការពិតទាំងនោះ ទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាស់តឿនបន្លាចពួកគេ ឬក៏មិនដាស់តឿនបន្លាចពួកគេក៏ដោយ ក៏ពួកគេនៅតែមិនមានជំនឿចំពោះអ្វីដែលអ្នកបាននាំមកពីអល់ឡោះនោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល