សូរ៉ា 36 · ជូស 22

Ya-Sin · 36:12

إِنَّا نَحْنُ نُحْيِي الْمَوْتَىٰ وَنَكْتُبُ مَا قَدَّمُوا وَآثَارَهُمْ ۚ وَكُلَّ شَيْءٍ أَحْصَيْنَاهُ فِي إِمَامٍ مُبِينٍ

ពិតប្រាកដណាស់ យើងជាអ្នកធ្វើឱ្យមនុស្សស្លាប់រស់ឡើង វិញ ហើយយើងកត់ត្រានូវអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក និង កេរដំណែលរបស់ពួកគេ។ ហើយរាល់អ្វីៗទាំងអស់ គឺយើងបានកត់ ត្រាវាទុកនៅក្នុងបញ្ជីមួយដ៏ច្បាស់លាស់(ឡាវហុលម៉ះហ្វ៊ូស)។

តាហ្វសៀរ

ពិតប្រាកដណាស់ យើងជាអ្នកដែលធ្វើឲ្យអ្នកស្លាប់រស់ឡើងវិញ ដោយពង្រស់ពួកគេឲ្យរស់ឡើងវិញនៅថ្ងៃបរលោកដើម្បីជំនុំជម្រះ ហើយយើងកត់ត្រាទុកនូវអំពើល្អ និងអំពើអាក្រក់របស់ពួកគេដែលពួកគេបានសាងនៅក្នុងជីវិតលោកិយរបស់ពួកគេ ហើយយើងក៏កត់ត្រាទុកផងដែរនូវកេរដំណែលល្អៗរបស់ពួកគេ ដូចជាការបរិច្ចាគទាន ឬកេរដំណែលអាក្រក់(របស់ពួកគេ) ដូចជាភាពគ្មានជំនឿដែលពួកគេបានបន្សល់ទុកក្រោយពីពួកគេបានស្លាប់។ ហើយពិតប្រាកដណាស់ រាល់អ្វីៗទាំងអស់ គឺយើងបានកត់ត្រាទុកនៅក្នុងគម្ពីរមួយយ៉ាងច្បាស់លាស់ នោះគឺសៀវភៅកំណត់ត្រា ឡាវហ៊ុលម៉ះហ្វ៊ូស។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់