សូរ៉ា 35 · ជូស 22
Fatir · 35:9
وَاللَّهُ الَّذِي أَرْسَلَ الرِّيَاحَ فَتُثِيرُ سَحَابًا فَسُقْنَاهُ إِلَىٰ بَلَدٍ مَيِّتٍ فَأَحْيَيْنَا بِهِ الْأَرْضَ بَعْدَ مَوْتِهَا ۚ كَذَٰلِكَ النُّشُورُ
ហើយអល់ឡោះជាអ្នកដែលបញ្ជូនខ្យល់ រួចទ្រង់ធ្វើឱ្យពពក រសាត់។ ហើយយើងបានស្រោចស្រពវា(ទឹកភ្លៀង)ទៅលើស្រុក ទេសដែលស្លាប់(ដីគ្មានជីជាតិ) បន្ទាប់មកយើងបានធ្វើឱ្យដីនោះ រស់ឡើងវិញ(មានជីជាតិ)តាមរយៈវាក្រោយពីវាស្លាប់។ ការធ្វើ ឱ្យរស់ឡើងវិញ(ចេញពីផ្នូរ)ក៏ដូច្នោះដែរ។
តាហ្វសៀរ
ហើយអល់ឡោះទ្រង់ជាអ្នកដែលបានបញ្ជូនខ្យល់ ហើយខ្យល់នោះក៏បានធ្វើឲ្យពពករសាត់។ ហើយយើងបានឲ្យពពកនោះបញ្ចុះនូវទឹកភ្លៀងទៅកាន់ទឹកដីដែលគ្មានរុក្ខជាតិដុះ ហើយដោយសារទឹកភ្លៀងនោះ យើងក៏បានឲ្យដីនោះរស់ឡើងវិញ(មានជីជាតិ)ក្រោយពីដីនោះបានស្ងួតហួតហែង ដោយយើងបានបណ្តុះនូវរុក្ខជាតិជាច្រើននៅលើវា។ ហើយដូចដែលយើងបានឲ្យដីនោះរស់ឡើងវិញដោយមានរុក្ខជាតិដុះនៅក្នុងនោះក្រោយពីវាបានស្លាប់រួចហើយនោះដែរ ការពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញនៅថ្ងៃបរលោកនោះ ក៏ដូច្នោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល