សូរ៉ា 35 · ជូស 22

Fatir · 35:10

مَنْ كَانَ يُرِيدُ الْعِزَّةَ فَلِلَّهِ الْعِزَّةُ جَمِيعًا ۚ إِلَيْهِ يَصْعَدُ الْكَلِمُ الطَّيِّبُ وَالْعَمَلُ الصَّالِحُ يَرْفَعُهُ ۚ وَالَّذِينَ يَمْكُرُونَ السَّيِّئَاتِ لَهُمْ عَذَابٌ شَدِيدٌ ۖ وَمَكْرُ أُولَٰئِكَ هُوَ يَبُورُ

អ្នកណាហើយដែលចង់បានភាពថ្កុំថ្កើង គឺភាពថ្កុំថ្កើង ទាំងអស់នោះជាកម្មសិទ្ធិរបស់អល់ឡោះ។ ពាក្យសំដីដែលល្អនឹង ឡើងទៅកាន់ទ្រង់ ហើយអំពើល្អលើកតម្កើងវា(សំដីល្អ)។ រីឯពួក ដែលប្រព្រឹត្ដអំពើអាក្រក់ទាំងឡាយវិញ ពួកគេនឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរ។ ហើយទង្វើអាក្រក់របស់ពួកទាំងនោះនឹងវិនាស។

តាហ្វសៀរ

ជនណាហើយដែលចង់បានភាពខ្លាំងក្លានៅក្នុងលោកិយ ឬនៅថ្ងៃបរលោកនោះ ចូរកុំឲ្យគេសុំវាពីនរណាផ្សេងក្រៅពីអល់ឡោះឲ្យសោះ ព្រោះភាពខ្លាំងក្លានៅក្នុងលោកិយឬនៅថ្ងៃបរលោកនោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ការរំលឹកចំពោះអល់ឡោះដែលល្អ និងទង្វើកុសលនៃខ្ញុំបម្រើរបស់ទ្រង់នឹងឡើងទៅកាន់ទ្រង់។ រីឯពួកដែលរៀបឧបាយកលអាក្រក់(ដូចជា ការព្យាយាមចង់សម្លាប់អ្នកនាំសារមូហាំម៉ាត់)នោះ ពួកគេនឹងត្រូវទទួលទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។ ហើយឧបាយកលរបស់ពួកប្រឆាំងនឹងត្រូវទទួលបរាជ័យ ហើយពួកគេក៏មិនអាចសម្រេចគោលបំណងរបស់ពួកគេដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់