សូរ៉ា 35 · ជូស 22
Fatir · 35:8
أَفَمَنْ زُيِّنَ لَهُ سُوءُ عَمَلِهِ فَرَآهُ حَسَنًا ۖ فَإِنَّ اللَّهَ يُضِلُّ مَنْ يَشَاءُ وَيَهْدِي مَنْ يَشَاءُ ۖ فَلَا تَذْهَبْ نَفْسُكَ عَلَيْهِمْ حَسَرَاتٍ ۚ إِنَّ اللَّهَ عَلِيمٌ بِمَا يَصْنَعُونَ
ហើយតើអ្នកដែលត្រូវបានស្ហៃតនតុបតែងលំអសម្រាប់គេ នូវអំពើអាក្រក់របស់គេ ហើយគេយល់ឃើញថា វាជាប្រការល្អ (ដូចអ្នកដែលអល់ឡោះចង្អុលបង្ហាញ)ឬ? ហើយពិតប្រាកដណាស់ អល់ឡោះធ្វើឱ្យវងេ្វងចំពោះអ្នកណាដែលទ្រង់មានចេតនា ហើយ ទ្រង់ក៏ចង្អុលបង្ហាញចំពោះអ្នកណាដែលទ្រង់មានចេតនាដែរ។ ដូចេ្នះ ចូរអ្នកកុំបំផ្លាញខ្លួនឯងដោយសារភាពទុក្ខព្រួយចំពោះពួកគេ ឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីដែលពួកគេ ប្រព្រឹត្ដ។
តាហ្វសៀរ
ពិតប្រាកដណាស់ អ្នកដែលត្រូវបានស្ហៃតនតុបតែងលម្អទង្វើអាក្រក់របស់គេ ហើយរូបគេជឿថាវាជាប្រការល្អនោះ គឺមិនដូចនឹងអ្នកដែលអល់ឡោះបានតុបតែងលម្អចំពោះការពិតដល់គេ ហើយរូបគេជឿថា វាជាការពិតនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនា ហើយទ្រង់ចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនា ដោយគ្មានអ្នកដែលបង្ខិតបង្ខំទ្រង់នោះឡើយ។ ដូច្នេះ សូមអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំធ្វើឲ្យខ្លួនឯងអន្តរាយ មានទុក្ខព្រួយ ដោយសារតែការវង្វេងរបស់ពួកដែលវង្វេងទាំងនោះឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះដឹងបំផុតចំពោះអ្វីដែលពួកគេប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល